View CourseView Coursehttps://elearning.nia.ac/

To Get Success

Aenean eu mi vulputate, pulvinar velit mollis eros. Nam condimentum rhoncus vestibulum.

View Course Contact Us

Education is a life shaper!

Looking after your health today gives you a better hope for tomorrow. When you’ve got your health, you got everything.

View Course Contact Us

way to unlimited learning

Looking after your health today gives you a better hope for tomorrow. When you’ve got your health, you got everything.

https://elearning.nia.ac/ Contact Us

សាកល្បងប្រើប្រព័ន្ធអនឡាញ

ខេត្តកំពង់ធំ៖ ភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធី ASPIRE នៅខេត្តកំពង់ធំ និងមន្ត្រីគម្រោងដែគូដទៃទៀតបាន ចូលរួមសាកល្បងប្រើប្រព័ន្ធអនឡាញ សម្រាប់វគ្គ ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងឱកាសសិក្ខាសាលា ផ្សព្វផ្សាយ ពីប្រព័ន្ធអនឡាញសម្រាប់វគ្គភ្នាក់ងារ ផ្សព្វផ្សាយឃុំ ។

សិក្ខាសាលាផ្សព្វផ្សាយពីប្រព័ន្ធអនឡាញ

ខេត្តកំពង់ធំ៖ សិក្ខាសាលាផ្សព្វផ្សាយពី ប្រព័ន្ធអនឡាញសម្រាប់ វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំបាន ដំណើរដោយមានការចូលរួមពី ភ្នាក់ងារផ្សព្វផ្សាយ និង មន្ត្រីគម្រោងពាក់ព័ន្ធផ្សេងៗទៀត នៅមន្ទីកសិកម្មខេត្តកំពង់ធំ ។ ដោយមានគោលបំណង ដើម្បីផ្សព្វផ្សាយពីប្រព័ន្ធសិក្សាអនឡាញដែលជាកម្មវិធីបណ្តុះបណ្តាលពីចំងាយ សម្រាប់វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយ​ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ។

សារៈសំខាន់នៃ eLearning តាម Smart Devices

ខេត្តព្រះវិហារ៖ កិច្ចប្រជុំពិភាក្សារបស់ក្រុមការងារនៃ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប (NIA) សម្រាប់កម្មវិធី ASPIRE ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធស្តីពីសារៈសំខាន់ នៃកម្មវិធីសិក្សា ពីចម្ងាយ e-Learning តាមប្រព័ន្ធ Smart Devices សម្រាប់មន្ត្រីកសិកម្មទាំងអស់គ្រប់កំរិត ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងកសិករ”។ ជាលទ្ធផល៖ លោកប្រធានមន្ទីរកសិកម្ម មានចិត្តសប្បាយរីករាយណាស់នៅពេលខាង វិទ្យាស្ថានជាតិកសិកម្មព្រេកលៀប មានបញ្ចូលព័ត៌មានបច្ចេកទេសថ្មីៗទាំងអស់ចេញពីកសិករគំរូ ទៅក្នុងប្រព័ន្ធសិក្សារតាមអនឡាញទាំងអស់ ដើម្បីអោយបានចែករំលែកការសិក្សាបន្ត និងពិភាក្សាបន្ថែមលើសក្កានុពលនៃការផ្តល់បច្ចេកទេសកសិកម្មថ្មីនៅតាមគោលដៅនៃខេត្តព្រះវិហារផងដែរ។

CEWS ពិភាក្សាពីកម្មវិធីសិក្សាអនឡាញ

ខេត្តព្រះវិហារ៖ ប្រធានអនុកម្មវិធី ASPIRE នៃវិទ្យាស្ថាន ជាតិកសិកម្ម ព្រែកលៀប (NIA) នៃកម្មវិធី ASPIRE បានចុះ ជួបពិភាក្សាជាមួយភ្នាក់ងារ ផ្សព្វផ្សាយឃុំ CEW ប្រចាំនៅ តាមឃុំគោលដៅទាំង៦ របស់កម្មវិធី ASPIRE ក្នុងស្រុកឆែប ខេត្តព្រះវិហារ ស្តីពី “កម្មវិធីសិក្សាដោយពីចម្ងាយ (e-Learning) ដោយមានការអនុវត្តជាក់ស្តែងលើប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រាស់ Smart Devices ដើម្បីអោយយល់កាន់តែច្បាស់លើបច្ចេកវិទ្យាទំនើប និងការទាញយកឯកសារ ផ្សេងៗពីកម្មវិធីនេះ។​​ ក្រោយមកក្រុមការងារបានបន្តចុះពិនិត្យ និងសិក្សាពីវឌ្ឍនភាពរបស់សមាជិកកសិករបណ្តុំ អាជីវកម្មចិញ្ចឹមត្រី និងបន្លែ តាមគោលដៅក្នុងខេត្តព្រះវិហារ។ ជាក់ស្តែងនេះជាCase study​មួយ ដែល CEWបានជួយស្វែងរកបញ្ហារបស់កសិករ ដោយជួយស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ការស្វែងរកទីផ្សារ ដោយតាម ប្រព័ន្ធSocial Media, YouTube.. និងរកបច្ចេកទេសល្អៗបន្ថែមទៀត តាមសៀវភៅមេរៀនរបស់លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប…

អាជ្ញាធរឃុំជំរុញកសិផលចូលផ្សារណាត់

ខេត្តព្រះវិហារ៖ កិច្ចពិភាក្សារវាងមេឃុំកំពង់ស្រឡៅ២ និងប្រធានអនុកម្មវិធី ASPIRE ប្រចាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) ក្នុងការទស្សនកិច្ចនៅផ្សារណាត់ក្នុងឃុំ ដែលកសិករដោះដូរទំនិញបរិភោគប្រចាំថ្ងៃ ព្រមទាំងពិភាក្សាពីផលរបរ និងកសិផលរបស់ប្រជាកសិករ ដោយបានរួមចំណែកពីការសម្របសម្រួលរបស់ CEW ប្រចាំឃុំ ក្នុងកិច្ចសហការដើម្បីធ្វើយ៉ាងណា ឱ្យប្រជាកសិករលក់ផលិតផលក្នុងផ្សារណាត់នេះ មានភាពល្អប្រសើរទៅមុខ។

CEWS ប្រើ Smart Device ជួយកសិករ

ខេត្តព្រះវិហារ៖ ឆ្លើយតបទៅនឹងអនុសាសន៍លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារស្តីពីសារៈសំខាន់នៃ Smart Device សម្រាប់ការងារផ្សពផ្សាយ លោកប្រធានអនុកម្មវិធី ASPIRE វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) បានដឹកនាំក្រុមគ្រូ បច្ចេកទេស បានជួបពិភាក្សាជាមួយកសិករបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW ) និងក្រុមប្រឹក្សាឃុំនៅ ឃុំកំពង់ស្រឡៅ២ ដើម្បីចងក្រងពីការអនុវត្តល្អៗរបស់កសិករ និង រកមធ្យាបាយដោះស្រាយបញ្ហារបស់កសិករ ។ ក្នុងកិច្ចពិភាក្សានោះ កសិករបានលើកបញ្ហាបចេ្ចកទេសដែលខ្លួនបានជួបប្រទះឲ្យ ជួយដោះស្រាយ ។ មធ្យោបាយដើម្បី រកចំណេះដឹងនិងព័ត៌មានថ្មី ដែល CEW អាចជួយដោះស្រាយ បានគឺរួមមាន៖ ទី១៖ តាមរយៈសម្របសម្រួល ឲ្យកសិករ រៀនពីគ្នាទៅវិញទៅមកក្នុងបណ្តុំអាជីវកម្មជាមួយគ្នា និងទី២៖ តាមរយៈការរៀនពីកសិករជោគជ័យផ្សេងៗទៀត ដោយប្រព័ន្ធ Smart Device និង កម្មវិធី “ចម្ការ App” ។ CEW ម្នាក់ៗ ក៏អាចរកដំណោះស្រាយឲ្យកសិករ ពី បណ្តាញភ្នាក់ងារផ្សព្វផ្សាយឃុំនៃបណ្តាឃុំស្រុកខេត្តផ្សេងៗទៀត ពីការភ្ជាប់តេឡេក្រាមគ្នាក្នុង Smart Device។…

ពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ

ភ្នំពេញ៖ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និង តំណាង គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (Multisectoral Food and Nutrition Security – MUSEFO) បានចុះកិច្ចព្រមព្រៀងស្តីពី ការបណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ រយៈពេល ២ឆ្នាំ ២០២២ – ២០២៣ លើប្រធានបទស្តីពី ការធ្វើកសិកម្មដោយគិតគូដល់អាហារូបត្ថម្ភ (Nutrition Sensitive Agriculture) ។

បញ្ជ្រៀបការរកព័ត៌មានតាម Smart Device

ខេត្តព្រះវិហារ៖ បេសកកម្មរបស់ក្រុមការងារនៃ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) នៃកម្មវិធីASPIRE បានចុះ ជួបកសិករគំរូ លោក អ៊ុក ឃួន នៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលសព្វថ្ងៃគាត់ជាសមាជិកកសិករ បណ្តុំអាជីវកម្មចិញ្ចឹមគ្រួច និងមាន់ ក្នុងការសំណេះសំណាល និងផ្តល់បច្ចេកទេសបន្ថែមទាក់ទងការប្រើប្រាស់ Smart Device ដើម្បីអោយកសិករកាន់តែយល់ច្បាស់លើការទទួល និងយកព័ត៌មាន ជាពិសេសកម្មវិធីសិក្សាពីចម្ងាយ (e-Learning) https://elearning.nia.ac ។

CEWS រៀនអនឡាញ ប៉ុន្តែអនុវត្តន៍ផ្ទាល់

កំពង់ធំ៖ កម្មវិធីអាស៉្បាយ គឺជាកម្មវិធីមួយដែលបាន ផ្ដល់នូវចំណេះដឹងច្រើនទៅដល់មន្ត្រីកសិកម្មខេត្ត ក៏ដូចជាអាជ្ញាធរ ជាពិសេសគឺទៅដល់ CEW ហៅថា ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀនសូត្រពីបច្ចេកទេសថ្មី ដែលធន់ទៅ នឹងការបម្រែបម្រួលអាកាសធាតុ ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ហើយបាន បញ្ជ្រាបបច្ចេកទេសទាំងនេះ ទៅដល់កសិករ នៅតាមផលិតកម្ម របស់គាត់ ដើម្បីបង្កើនប្រាក់ចំណូល ។

រៀនសូត្រពីកសិករជោគជ័យ

ខេត្តកំពង់ធំ៖ កម្មវិធីអាស៉្បាយ (ASPIRE) នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) បានចុះផ្តល់បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ ដើម្បីជួយកែប្រែជីវភាពរបស់ ប្រជាសហគមន៍ក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង ជាពិសេស ផ្តល់បច្ចេកទេសទាក់ទងនឹង កម្មវិធីការសិក្សាពីចម្ងាយ (E-Learning) ទៅដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ផងដែរ តាមរយៈការរៀនសូត្រពីកសិករជោគជ័យ ។