សារៈសំខាន់នៃ eLearning តាម Smart Devices

ខេត្តព្រះវិហារ៖ កិច្ចប្រជុំពិភាក្សារបស់ក្រុមការងារនៃ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប (NIA) សម្រាប់កម្មវិធី ASPIRE ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធស្តីពីសារៈសំខាន់ នៃកម្មវិធីសិក្សា ពីចម្ងាយ e-Learning តាមប្រព័ន្ធ Smart Devices សម្រាប់មន្ត្រីកសិកម្មទាំងអស់គ្រប់កំរិត ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងកសិករ”។ ជាលទ្ធផល៖ លោកប្រធានមន្ទីរកសិកម្ម មានចិត្តសប្បាយរីករាយណាស់នៅពេលខាង វិទ្យាស្ថានជាតិកសិកម្មព្រេកលៀប មានបញ្ចូលព័ត៌មានបច្ចេកទេសថ្មីៗទាំងអស់ចេញពីកសិករគំរូ ទៅក្នុងប្រព័ន្ធសិក្សារតាមអនឡាញទាំងអស់ ដើម្បីអោយបានចែករំលែកការសិក្សាបន្ត និងពិភាក្សាបន្ថែមលើសក្កានុពលនៃការផ្តល់បច្ចេកទេសកសិកម្មថ្មីនៅតាមគោលដៅនៃខេត្តព្រះវិហារផងដែរ។