សាកល្បងប្រើប្រព័ន្ធអនឡាញ

ខេត្តកំពង់ធំ៖ ភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធី ASPIRE នៅខេត្តកំពង់ធំ និងមន្ត្រីគម្រោងដែគូដទៃទៀត បានចូលរួមសាកល្បងប្រើប្រព័ន្ធអនឡាញសម្រាប់វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយ ពីប្រព័ន្ធអនឡាញសម្រាប់វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំ ។ គោលបំណងនៃការសាកល្បង គឺ សំដៅសិក្សាស្វែងយល់ពីដំណើរ និងឧបសគ្គ នៃប្រព័ន្ធអនឡាញជាមួយ Smart Devices  របស់ភ្នាក់ងារផ្សព្វផ្សាយឃុំ ។  លទ្ធផលនៃការសាកល្បងនេះ នឹងឈានទៅដល់ការកែសម្រួលសមត្ថភាព ប្រព័ន្ធឲ្យស៊ីទៅនឹង  Smart Device  របស់ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលអាចជា smart phone, tablets និង computer ទៅលើទំហំអក្សរ សមត្ថភាពទាញយក និងលក្ខខណ្ឌកំណត់ផ្សេងៗទៀត ។ ប្រព័ន្ធអនឡាញនេះមានសមត្ថភាពឲ្យអ្នកសិក្សាស្វ័យសិក្សាជាមួយមេរៀន ដែលបានរៀបចំតាមកម្មវិធីសិក្សា និងគុណវុឌ្ឍដែលមានកំណត់ ។  គេហទំព័រនៃប្រព័ន្ធអនឡាញ គឺ https://elearning.nia.ac/  ដោយសារប្រព័ន្ធអនឡាញនេះ ជាថ្នាក់រៀនបច្ចេកទេស ផ្សព្វផ្សាយកសិកម្ម មិនមែនសម្រាប់សាធារណជន ដូច្នេះសូមទាក់ទងក្រុមការងារនៃអនុកម្មវិធី ASPIREនៅ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដើម្បីសាកល្បងដំណើការប្រព័ន្ធអនឡាញនេះ ។